ផ្ទះ ព័ត៌មានជាតិ យុវជន៤នាក់ត្រ...

យុវជន៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងខារ៉ាអូខេស្តង់ដារសោន ពីបទ…

0

សៀមរាប: នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០២និង៤០នាទីយប់ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបបទ រក្សាទុក ជួញដូរ ចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចក្នុងខារ៉ាអូខេ ស្តង់ដារសោន បន្ទប់លេខ ៩៩៩(LUXUS) ស្ថិតក្នុងភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៤នាក់។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖
-ម្សៅមេតំហ្វេតាមីន ចំនួន ១៣កញ្ចប់ ស្មើ នឹងទំងន់ ១២,៤ ក្រាម (ទាំងសំបក)
-ថ្នាំគ្រាប់អ៊ីចស្តាស៊ី ចំនួន ០៧គ្រាប់កន្លះស្មើនឹងទំងន់ ១,៥ក្រាមទាំង (សំបក)
-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង និងទូរស័ព្ទដៃចំនួន ០៤គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.