ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ត្រូវជិះមូតូបុកជាមួយរថយន្តយ៉ាងពេញទំហឹងនៅឃុំចំបក់

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង​៣និង៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ២ ភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
ភាគីខាងម៉ូតូមានឈ្មោះជួន សុង ភេទប្រុស មានអាយុ២៥ឆ្នាំ មានទីលំនៅភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកស្មាសវី ពាក់ស្លាកលេខ ភ្នំពេញ 1CU 5569 បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់។
ចំណែកភាគីរថយន្ត រត់គេចបាត់ស្រមោលបន្សល់ទុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខតាកែវ 2A 2406 នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងយកសម្ភារ:ទាំងសងខាងរក្សាទុក ដើម្បីរងចាំការដោះស្រាយ ចំណែកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ៕

 

មតិយោបល់