ប៉ៃលិនៈ កាលពី វេលាម៉ោង ១ និង ០៥នាទី រំលងអាធាត្រឈានចូល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដោយ មានការដឹកនាំ ផ្ទាល់ ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលប៉ៃលិន ចាត់ ឲ្យ លោក ឧត្ដមសេនីយ៍ ត្រី ស៊ិន សុភាលក្ម្សី ស្នងការ រង ផែន ការងារ គ្រប់ គ្រង អាវុធ គ្រឿង ផ្ទុះ និង អគ្គិភ័យ ដឹកនាំ កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះបង្ក្រាបករណី ជួញដូរផ្លូវភេទខុសច្បាប់ មួយ កន្លែង ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ សុខ ស្រីលីន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម នៅក្នុង ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ និង ធ្វើការ ឃាតខ្លួន បានជនសង្ស័យ ប្រុសស្រីចំនួន ០៦ នាក់ ស្រីៈ ០៤នាក់៖
១-ឈ្មោះ សុខ ស្រីលីន (ម្ចាស់ផ្ទះ) ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម
២-ឈ្មោះ វៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម
៣-ឈ្មោះ ធិន ណាវ៉ាន់ (ហៅ អាម៉ី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិវៀតណាម
៤-ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម
៥-ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ គ្រូ ពេទ្យ ជនជាតិថៃ
៦-ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ សន្តិសុខ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ រួមជាមួយ ជនជាតិ ចិន ០៤នាក់។
ក្នុង ករណីនេះ កម្លាំង ជំនាញ បាន ធ្វើការ ឆែកឆេរ ឃើញ ស្រោម អនាម័យ មួយ ចំនួន នៅក្នុង កាបូប ដៃ ជនសង្ស័យ និង ស្រោម អនាម័យ ដែល ប្រើប្រាស់ រួច នៅក្នុង ធុញ សំរាម សរុប ចំនួន ១០ស្រោម។
ករណីខាងលើទៅការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន បាន ធ្វើការ កសាង សំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕
មតិយោបល់