ព័ត៌មានជាតិ

លុចស៊ីស RX400 ស្លាកលេខខេមរភូមិន្ទ 2-6864 ពន្លះម៉ូតូ១គ្រឿង បណ្ដាលឲ្យរបួសធ្ងន់បុរសម្នាក់

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៨ និង២០នាទីយប់ថៃ្ងទី៥ ខែសីហាឆ្នាំ២០១៩ លើផ្លូវជាតិ៤ ចន្លោះគីឡូម៉ែត្រ៩០-៩១ ត្រង់ចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់។

ជនរងគ្រោះ ឈ្មោះ ឃុត រ៉ន ប្រុសអាយុ ៣៥ឆ្នាំរស់នៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្ត១ គ្រឿងម៉ាក លុចស៊ីសRX400 ពណ៌ត្រេអី ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-6864 បើកបរដោយឈ្មោះ គៀត សុភ័ណ្ឌ ភេទ ប្រុសអាយុ ៤០ឆ្នាំ រស់នៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ធ្វើដំណើរពីលិចទៅកើត។ មកដល់ចំណុចខាងលើ បានរេចង្កូតទៅបុកម៉ូតូ០១គ្រឿងម៉ាក ហុងដា សេ១០០( សង់កូរ៉េ) ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GT-4379 បើកបរដោយជនរងគ្រោះពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្ត ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងវត្ថុតាង យកមករក្សាទុក នៅប៉ុស្តិ៍ននគរបាលរដ្ឋបាលត្រែងត្រយឹង រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់