ព័ត៌មានជាតិ

មុខសញ្ញា ចោរឆក់ទូរស័ព្ទដៃ ត្រូវ បានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននៅ…

កំពង់ស្ពឺ: កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោ ង១០និង៤ ០ នាទី នៅតាមបណ្ដយផ្លូវលេខ១០៣ មុខអាហារដ្ឋានប៊ុន ណា ២ សិ្ថតនៅភូមិសា្វយក្រវ៉ាន់ សង្កាតសា្វយក្រវ៉ាន់ ក្រុងច្បារមន មានករណីឆក់ ទូរស័ព្ទ ដៃ ពីជនរងគ្រោះឈ្មោះ ស្វាយ សុខលីម ភេទស្រី អាយុ ២២ឆ្នាំ ទីលំនៅភូមិត្រស់សាលា សង្កាត់សា្វយក្រវ៉ាន់ ក្រុងច្បារមន ទូរស័ព្ទ ដែល ជនសង្ស័យ ឆក់ ម៉ាកហូវៃ ពណ៍ខ្មៅ ។

ជនសង្ស័យ មាន គ្នាចំនួន ០២នាក់ ឈ្មោះ ប៊ុន ប៊ិន ភេទប្រុ សអាយុ២០ឆ្នាំនៅភូមិព្រៃកោះ ឃុំវល្លិ៍ស ស្រុក សំ រោងទង (ឃាត់ខ្លួនបាន ) មានគ្នា ម្នាក់ ទៀ ត ឈ្មោះ A ភេទប្រុស អាយុ ២២ឆ្នាំ (រត់គេចខ្លួន រួច) ជនសង្ស័យ ធ្វើ សកម្មភាពជិះតាមពីក្រោយ ជនរងគ្រោះ លុះមកដល់ចំណុចផ្លូវបំបែក ឆ្លៀតឱ កា សជិះមកជិតរួចឆក់តែម្ដង ជនរងគ្រោះ ស្រែក ឲ្យ គេឯងជួយ គាប់ជួនពេលនោះមានអ្នកដំណេីរ តាមផ្លូ វ ច្រើន បានជួយដេញតាម និងទូរស័ព្ទ រាយការណ៍ ជូនសមត្ថកិច្ចធ្វេីការអន្ដរាគមន៍ស្ទាក់ព័ទ្ធចាប់ ប៉ុន្តែ ជនសង្ស័យ ម្នាក់ ទៀតហក់ចុះរត់គេច ខ្លួន តែម្ដង។
សម្ភារ: ដកហូតបានួមមាន ម៉ូតូ ១គ្រឿងម៉ាក យ៉ាម៉ាហាស៊ីរុស , ទូរស័ព្ទ ដៃ ១គ្រឿង ម៉ាក ហូវៃ ជារបស់ជនរងគ្រោះ បានធ្វើ ការ ប្រគល់ ជូនជនរងគ្រោះវិញ។
បច្ចុប្បន្ន មុខសញ្ញា សង្ស័យ រួមជាមួយ វត្ថុតាង ជំនាញ បានកសាងសំណុំរឿង បញ្ជូន ទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ ស្ពឺ ចាត់ការតាមនីតិវិធី ច្បាប់ ៕

 

មតិយោបល់