ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍មួយបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូបុកគូទរថយន្តយ៉ាងពេញទំហ៊ឹង ពេលនេះមិនទាន់រកសាចញាតិឃើញទេ កាលពីវេលាម៉ោង២និង៥០ នាទី យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា ប៊ីត ពាក់ស្លាកលេខ កណ្តាល 1AB-3870.
មូលហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕
មតិយោបល់