ព័ត៌មានជាតិ

ស្ត្រីជនជាតិស្វីសម្នាក់ វង្វេងក្នុងព្រៃជិតឆ្នេរឡងប៊ិច លើកោះរ៉ុង

ព្រះសីហនុ: នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ម៉ោង ១៩ និង ១០នាទី មានករណីភ្ញៀវទេសចរណ៍បរទេសម្នាក់បានវង្វេងក្នុងព្រៃ ស្ថិតភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ Honegger Jill ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិស្វីស។

ក្រោយទទួលបានដំណឹងលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តបញ្ជាឲ្យកម្លាំងនគរបាលទេសចរណ៏ ការិយាល័យកណ្តាលសន្តិសុខ សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹម ប្រជាពលរដ្ឋ រួមទាំងជនបរទេសនៅតំបន់នោះ ចុះដើរស្វែងរក ឃើញជនរងគ្រោះ នៅក្នុងព្រៃជិតឆ្នេរឡងប៊ិច កាលពីវេលាម៉ោង ២០ និង ៣៥នាទីយប់ ថ្ងៃដដែល។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបញ្ជូនមកកាន់ទីស្នាក់នៅបឹងហ្គាឡូ យីហោ Sky Bar ស្ថិតសង្កាត់កោះរ៉ុងសន្លឹម ប្រកបដោយសុវត្ថិភាព៕

មតិយោបល់