មានមនុស្សជាច្រើន មានបញ្ហារលាកភ្នាសរន្ធឆ្អឹង ដែលត្រូវតែតមអាហារ បញ្ហានេះមានមនុស្សជាច្រើន ចាប់អារម្មណ៍សួរ ជាពិសេសនោះគឺអ្នកដែលធ្លាប់មានប្រវត្តិឆ្លងមេរោគឬជំងឺ ។
អត្ថបទ ខាងក្រោមនេះ គឺជាបម្រាម ចំពោះអ្នកដែលមានបញ្ហារលាកភ្នាសរន្ធឆ្អឹង ។បញ្ហារលាកភ្នាសន្ធឆ្អឹង វាស្ថិតនៅក្នុងចង្កោម បញ្ហារលាកច្រមុះ ហើយបញ្ហានេះដែរ ភាគច្រើនវាកើតឡើង ពីការផ្តាសាយ ឈឺបំពងក ការផ្លាស់ប្តូរសម្ពាធ ក្នុងអំឡុងពេលហោះហើរ ឆ្លងដែន វាបង្កឲ្យមានបញ្ហា រលាកច្រមុះ និងសួត ។
ដើម្បីព្យាបាលជំងឺរលាកច្រមុះ អ្នកគួរតែតមអាហារ ដើម្បីងាយស្រួលក្នុងការព្យាបាល ដោយមានប្រភេទអាហារគួរតែជៀសវាង នោះវានឹងមិនធ្វើឲ្យសុខភាពកាន់តែធ្ងន់ធ្ងរ ។
អហារមួយចំនួន ដែលមានជាតិហឹរ
អាហារប្រភេទនេះ ធ្វើឲ្យក្រហាយទ្រូង ឬ មានជាតិអាស៊ីត វានឹងធ្វើឲ្យប៉ះពាល់ដល់ ត្រចៀក ច្រមុះ និងបំពង់ក ។
គួរជៀសវាងបរិភោគអាហារដែលមានជាតិខ្លាញ់
អ្នកដែលមានជំងឺ ច្រមុះ ឬ រលាកភ្នាសរន្ធឆ្អឹង ដាច់ខាត ត្រូវតមអាហារ ដែលមានជាតិខ្លាញ់ ។
គួរជៀសវាង ភេសជ្ជៈ ដែលមានជាតិ កាហ្វេអ៊ីន
ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន វានឹងធ្វើឲ្យមានបញ្ហាខ្សោះជាតិទឹកក្នុងខ្លួន នឹងធ្វើឲ្យអ្នកជំងឺរលាកភ្នាសរន្ធឆ្អឹង មានសភាពតឹងច្រមុះ ។ នៅពេលដែលតឹងច្រមុះ បើសិនជាមិនបានទទួលទានទឹកគ្រប់គ្រាន់នោះទេ វានឹងធ្វើឲ្យលោកអ្នកឡើង ស្លេស ដែលបន្ថែមភាពលំបាកមួយទៀត ដល់បញ្ហាជំងឺ ។
មិនគួរបរិភោគអាហារដែលមានជាតិស្អិត
អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា អ្នកដែលមានជំងឺប្រភេទខាងលើ មិនគួរបរិភោគ អាហារស្អិត ដូចជាគ្រាប់ធញ្ញជាតិ និងអាហារផ្សេងទៀត ធ្វើពីគ្រាប់ធញ្ញជាតិ ដែលកាន់តែធ្វើឲ្យ មានប្រតិកម្ម អាឡែហ្ស៊ី អាហារ នឹងប៉ះពាល់បញ្ហារលាកភ្នាស់រន្ធឆ្អឹង ។
តមមិនឲ្យបរិភោគទឹកដោះគោ និងផលិតផលទឹកដោះគោ
ទឹកដោះគោ និង ផលិតផលទឹកដោះគោ ជាតិខ្លាញ់ ឈីស ស៊ុត ដែលពេលខ្លះធ្វើឲ្យប៉ះពាល់ បញ្ហារលាកភ្នាសរន្ធ ឆ្អឹង ដែលអ្នកគួរតែតម ៕
មតិយោបល់