អាមេរិកៈ ក្រុមសមាជិកសភានៃបក្សសាធារណរដ្ឋអាមេរិក បានប្រកាសពីផែនការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសតួកគី ជុំវិញការវាយប្រហារ នៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។
សមាជិកសភាលោកស្រី Liz Cheney បាននិយាយថា ប្រទេសតួកគី ត្រូវតែប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ចំពោះការវាយប្រហារ ដោយគ្មានមេត្តា ទៅលើសម្ព័ន្ធមិត្តឃឺដរបស់អាមេរិក នៅក្នុងតំបន់។
ការលើកទ្បើងនេះ បានកើតទ្បើងចំពេល ដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា នឹងមានការសម្រុះសម្រួលគ្នា ក្នុងបញ្ហាជម្លោះមួយនេះ។
សូមជំរាបថា តួកគី បានផ្លាស់ទីតាំងវាយប្រហារទាហានខ្លួន ទៅភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃពុធបន្ទាប់ពីប្រធានាធិបតីអាមេរិក បានដកកងទ័ពចេញពីតំបន់នោះ៕
មតិយោបល់