បាត់ដំបងៈ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង១០នាទី នាទី នៅចំណុចភូមិសាមគ្គី ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង ឆេះរោងស្នាក់នៅទំហំ ២x៣ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស្បូវ។
ជនរងគ្រោះឈ្មោះ ឈឿត តឿ ភេទស្រី អាយុ ៤៨ឆ្នាំ (ជាមនុស្សវិកលចរិក) រងរបួស។ មូលហេតុ៖ អុជភ្លើងចង្កៀង ចោលមិនប្រយ័ត្នហើយដេក។
សរុបការខូចខាត៖ ឆេះសំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់មួយចំនួន។ (ពុំមានសម្ភារៈមានតម្លៃឡើយ ព្រោះជនរងគ្រោះជាមនុស្សវិកលចរិក រស់នៅម្នាក់ឯង)
ករណីនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងទឹកអស់ ៣ម៉ែត្រគូប ចំណែកជនរងគ្រោះ ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង។
សូមបញ្ជាក់៖ ទីតាំងកើតហេតុខាងលើជាផ្ទះទុកចោលរបស់ឈ្មោះ ភួង វណ្ណៈ ភេទប្រុស អាយុ ៥៥ឆ្នាំ សព្វថ្ងៃទៅរកស៊ីនៅប្រទេសថៃ ហើយជនរងគ្រោះ មកស្នាក់បណ្តោះអាសន្ន៕
មតិយោបល់