បាត់ដំបងៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា តាមរបាយការណ៍របស់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២:២០ នាទី នៅចំណុចក្រុមទី៨ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការរដ្ឋាននគរបាលស្រុកសង្កែ បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ បង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង។
ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចយើងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ នួម យ៉ានុត ភេទ ស្រី អាយុ ២១ ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ២-ឈ្មោះ ង៉ា សំរិទ្ធ ភេទ ប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣កូនថង់ ទម្ងន់ ៣,៧៨ក្រាម (ទាំងសំបក), ទូរស័ព្ទដៃ ចំនួន ១គ្រឿង ចាស់, ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន, ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម (HONDA DREAM) ពណ៌ខ្មៅសេរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ បាត់ដំបង-1M-7868 ដែលមានលេខតួ និងលេខម៉ាស៊ីន ND125ME-8802572 ។
ជនល្មើស និងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង។ សួន ស៊ីរ៉ា


មតិយោបល់