ព័ត៌មានជាតិ

ម៉ូតូបើកបុករថយន្តកំពុងបត់ឆ្លងផ្លូវ របួសធ្ងន់មន្ត្រីយោធាម្នាក់សន្លប់ស្តូក នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ មន្ត្រីយោធាម្នាក់រងរបួសសន្លប់ស្តូក បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូជ្រុលទៅបុកជាមួយរថយន្តកំពុងបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវសហព័ន្ធរុស្សី ភ្លើងស្តុប មុខច្រកចូលព្រលានយន្តហោះ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ ជាមន្ត្រីយោធា ឈ្មោះ ទូច នួន បម្រើការងារនៅអង្គភាព កងពលតូច ទ័ពពិសេសឆ័ត្រយោង៩១១ ជិះម៉ូតូក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចខាងលើ បានជ្រុលទៅបុកជាមួយរថយន្ត កំពុងបើកឆ្លងផ្លូវបត់ចូលព្រលាន បណ្តាលឲ្យរងរបួសសន្លប់ស្តូក ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកេតុមាលា ចំណែកម៉ូតូនិងរថយន្ត ត្រូវបានតំណាងភាគីរងគ្រោះ ធ្វើការសម្របសម្រួលគ្នានៅកន្លែងកើតហេតុ ៕

មតិយោបល់