ត្បូងឃ្មុំៈ កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកក្រូចឆ្មារ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជំនីក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២៤ និង ០០នាទី ស្ថិតភូមិព្រែកតាហ៊ុប ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះឈ្មោះ ម.ស មានទីលំនៅខេត្តត្បូងឃ្មុំ។
ជនសង្ស័យឈ្មោះ ហ្សះ ម៉ារីវ៉ាន ភេទប្រុស អាយុ ៣០ ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិ/ឃុំខាងលើ។
ដំណើររឿង៖ កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពឡើងគាស់ទ្វារផ្ទះប៉ុនប៉ង រំលោភសេពសន្ថវ:លើជនរងគ្រោះ ខណៈពេលប្ដីមិននៅ ជនរងគ្រោះដេកតែជាមួយកូនតូចៗ ចំនួន២នាក់។
បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់