ភ្នំពេញៈ កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (យកដាវកាប់ បណ្តាលឲ្យរបួស)។
ជនសង្ស័យឈ្មោះ តែម ស្រស់ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។ ជនរងគ្រោះឈ្មោះ ហេង ឥណ្ឌា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំភូមិក្បាលទំនប់ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បើកបររថយន្ត។
បច្ចុប្បន្នជនសង្ស័យឈ្មោះ តែម ស្រស់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី៕
មតិយោបល់