ព័ត៌មានជាតិ

First News: អគ្គិភ័យកំពុងឆាបឆេះផ្ទះ២ជាន់ នៅខណ្ឌចំការមន

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិចមានអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែងនៅខាងជើងសាលាសុធារស ស្ថិតសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជាធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍បានបន្តថា ខណៈដែលអគ្គិភ័យកំពុងឆាបឆេះមានលោកយាយម្នាក់បានជាប់នៅក្នុងផ្ទះនោះ តែត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបានទាន់ពេលវេលា។

ភ្លាមៗនោះ គេឃើញសមត្ថកិច្ចចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងកំពុងធ្វើការបាញ់ពន្លត់ ទោះបីយ៉ាងណាក៏ដោយគេមិនទាន់ដឹងថា អាចគ្រប់គ្រងអគ្គិភ័យនេះបានកម្រិតណានោះទេ។

ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៖

មតិយោបល់