ព័ត៌មានជាតិ

ជនជាតិបារាំង ដេកស្លាប់ក្នុងបន្ទប់

ព្រះសីហនុៈ បុរសជាជនជាតិបារាំងម្នាក់បានដេកស្លាប់ក្នុងផ្ទះផ្ទាល់ខ្លួន ដែលមានទីតាំងស្ថិតនៅក្រ2 ភ1 សក1 ក្រុង-ខេត្ត ព្រះសីហនុ (ក្រោយមន្ទីរឧស្សាហកម្ម-សិប្បកម្មឃ្លាំងលើ) កាលពីវេលាម៉ោង៨និង៤៨នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

ជនរងគ្រោះ (សាកសព) ឈ្មោះ Michel Andre AUBIN ភេទ ប្រុស កើតថ្ងៃទី 15-01-1939 សញ្ជាតិបារាំង មុខរបរនិវត្តន៍ជន កាន់លិខិតឆ្លងដែនលេខ 13CH90521 សុពលភាព ថ្ងៃទី 22-01-2023 ទិដ្ឋាការលេខ EI 00766458 សុពលភាព ថ្ងៃទី 01-10-2016។

បើតាមការឲ្យដឹងពីមិត្តស្រីឈ្មោះ ជិន សាម៉ុន ភេទ ស្រី អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ (មេផ្ទះ) បានឲ្យដឹងថា ម៉ោង៧យប់ថ្ងៃទី២៨ កញ្ញា ២០១៦ ជនរងគ្រោះមានអាការៈមិនស្រួលខ្លួន (នោមចេញឈាម) និងចង់ស្ទះ ហើយក៏បានបញ្ជូនទៅសង្រ្គោះ នៅគ្លីនិច សេតេ រហូតដល់ម៉ោង១០យប់ថ្ងៃខែឆ្នាំដដែល ក៏បានដឹកត្រឡប់មកផ្ទះវិញ លុះដល់វេលាព្រឹកថ្ងៃទី២៩ កញ្ញា ២០១៦ វេលាម៉ោង៨និង៣០នាទី បំរ៉ុងដឹកបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ស្រាប់តែជនរងគ្រោះ (សាកសព) ក៏មានអាការៈថប់ដង្ហើមម្តងទៀត រួចក៏បានដាច់ខ្យល់ស្លាប់តែម្តង។

បច្ចុប្បន្នសាកសព ត្រូវបានរក្សារទុកនៅកន្លែងកើតហេតុ រង់ចាំកម្លាំងការិយាល័យជំនាញ ចុះធ្វើកោសល្យវិច័យ៕

photo_2016-09-29_13-12-59

មតិយោបល់