ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុងដ៏ខ្លាំងក្លា Hagibis នៅជប៉ុន បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ខណៈប្រជាជនចំនួនជាង ១.៦លាននាក់ ត្រូវជម្លៀសខ្លួនចេញ

ជប៉ុនៈ ព្យុះទីហ្វុងដ៏ខ្លាំងក្លា ដែលមានឈ្មោះថា Hagibis នៅថ្ងៃសៅរ៍នេះ ត្រូវគេអះអាងថា មានជនរងគ្រោះម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងព្រឹត្តិការណ៍ដំបូង មុនដំណើរឆ្ពោះមកជិតដល់របស់វា ដោយសារតែមានភ្លៀងធ្លាក់ និងខ្យល់យ៉ាងខ្លាំង បង្កឲ្យមានការបញ្ជាជម្លៀសប្រជាពលរដ្ឋចំនួនជាង ១.៦លាននាក់។ នេះបើយផងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។

ដោយសារទំហំ និងឥទ្ធិពលនៃព្យុះនេះ បានបង្ខំឲ្យរដ្ឋាភិបាលជប៉ុន លុបចោលការប្រកួតបាល់ឱបពិភពលោក​ចំនួន ២ ប្រកួត ហើយវា បានធ្វើឲ្យអាក់ខានដល់ការប្រណាំង Suzuka Grand Prix និងផ្អាកជើងហោះហើរជាង ១,៦០០ ជើង។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា ព្យុះនេះ ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារនៅតំបន់កណ្តាល ឬភាគខាងកើតនៃប្រទេសជប៉ុន នាល្ងាចថ្ងៃសៅរ៍នេះ ជាមួយ​ល្បឿនខ្យល់​បក់​ ក្នុង​កម្រិត​អតិបរិមា​២១៦​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕

មតិយោបល់