ព័ត៌មានសិល្បៈ និងកម្សាន្ត

ទាក់អារម្មណ៍ MV យ៉ែម សំអូន ប៉ះ សម ម៉ាណា

តារាចម្រៀងចាស់វស្សា បានបញ្ចេញ MV យ៉ាងថ្មីសន្លាង ដោយបទថ្មីរបស់លោក ក៏មាន តារាបាត់មុខយូរ កញ្ញា សម ម៉ាណា មករួមសម្ដែងផងដែរ។ មួយបទនេះ សូម្បីតែទិដ្ឋភាព ក៏មើលទៅទាក់ភ្នែកផងដែរ។

Original Song ដែលលោក និពន្ធបទហើយចេញក្ដៅៗនេះ គឺបទ «រាត្រី» ខណ:ដែលគ្រាន់តែចេញភ្លាមៗ ក៏ទទួលបានការគាំទ្រតែម្ដង ជាពិសេសជាមួយនឹង ទឹកដមសំទ្បេងក្រអួនក្រអៅ ដែលមិនខុសពីសំទ្បេងថ្ងួចថ្ងូរ ធ្វើឲ្យអ្នកស្ដាប់ស្លុង លង់ស្នេហ៍ និងនារីម្នាក់ ដែលបានជួបភ័ក្រស្រស់ស្រី ត្រឹមតែមួយរាត្រីនោះ។

តោះចង់ដឹងថា MV «រាត្រី» មានរូបភាពទាក់ទាញ យ៉ាងណា ជាមួយនិងបទចម្រៀងនេះទស្សនាទាំងអស់គ្នា៖

មតិយោបល់