ព័ត៌មានជាតិ

ធនាគារពិភពលោក បើក​ការិយាល័យ​ថ្មី​នៅ​កូរ៉េ​ខាងត្បួង​

ធនាគារពិភពលោក កាលពី​ថ្ងៃ​ពុធ បាន​បើក​ការិយាល័យ​ថ្មី​របស់​ខ្លួន នៅ​ប្រទេស​កូរ៉េ ដោយ​មាន​បំណង​ដើម្បី​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កំពុង​អភិវឌ្ឍ​។​

​តំបន់​ការិយាល័យ​ថ្មី​របស់​ធនាគារ​ពិភពលោក មាន​ទីតាំង​នៅ​តំបន់​ពាណិជ្ជកម្ម​អន្តរជាតិ Songdo នា​ទីក្រុង Incheon ដែល​ជា​ទីក្រុង​មួយ ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​សេ​អ៊ូ​ល ដែល​ជា​រដ្ឋធានី​របស់​ប្រទេស​កូរ៉េខាងត្បូង​។​
word Bank
​នេះ​បើ​យោងតាម សេចក្តីថ្លែងការណ៍ ពី​ធនាគារពិភពលោក ការិយាល័យ​ថ្មី​នេះ នឹង​ផ្តោត​លើ ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ទូរគមនាគមន៍ ហិរញ្ញវត្ថុ និង​ការចែករំលែក​ចំណេះដឹង​។​
​លោក Jim Yong Kim ជា​ប្រធាន​ធនាគារពិភពលោក បាន​និយាយ នៅក្នុង​ពិធី​បើក​ការិយាល័យ ថា​លោក មាន​សេចក្តី​រីករាយ ដោយ​មាន​ជំនួយ​អភិវឌ្ឍន៍​បរទេស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ របស់​កូរ៉េ​ខាងត្បូង បាន​កើនឡើង ក្នុង​ការបំពេញ​គោលដៅ​របស់​ធនាគារ​ពិភពលោក – ការបញ្ចប់​ភាពក្រីក្រ និង​ការចែករំលែក វិបុលភាព សេដ្ឋកិច្ច នៅ​ជុំវិញ​ពិភពលោក​។​

​ប្រធាន​ធនាគារ​ពិភពលោក ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង បាន​បន្ថែមទៀតថា ប្រទេស​កូរ៉េខាងត្បូង គួរតែ​ចែករំលែក ភាពជោគជ័យ ការអភិវឌ្ឍ និង​ជំនាញ​របស់​ខ្លួន ក្នុង​ការគ្រប់គ្រង វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី នា​ឆ្នាំ ១៩៩៧ និង ឆ្នាំ ២០០៨ កន្លងទៅនេះ ដែល​ជា​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក ជាមួយ​បណ្តា​ប្រទេស កំពុងអភិវឌ្ឍន៍ ផ្សេង​ទៀត​នៅក្នុង ពិភពលោក​។​

​ធនាគារពិភពលោក និង​ដៃគូ នឹង​ផ្តល់ ៩០​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​បី​ឆ្នាំ ដើម្បី​ផ្តល់​គម្រោង ហិរញ្ញប្បទាន​ទូទាំង​ពិភពលោក និង​ក្នុង​តំបន់​ដើម្បី គាំទ្រ​ដល់ ការវិនិយោគ ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង សហ​ហិរញ្ញប្បទាន​៕​

មតិយោបល់