ឧត្តមានជ័យៈ នៅវេលាម៉ោង ៩ និង ៤០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៩ ជនសង្ស័យចំនួន ២នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ស្ថិតខេត្តឧត្តមានជ័យ។
ជនរងគ្រោះឈ្មោះ ឪ ហៀង ភេទប្រុស អាយុ ៣៨ ឆ្នាំ។
ជនសង្ស័យចំនួន ២នាក់រួមមាន៖
១/ឈ្មោះ វ៉ាន់ ហាយជិន (WAN HAIJUN) ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ចិន។
២/ឈ្មោះ វ៉ាន់ ហួរហៃ (WAN HUAHAI) ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ចិន។
ដំណើររឿង៖ ជនរងគ្រោះតំណាងឲ្យក្រុមហ៊ុន ហុងធឹង នៅច្រកអូរស្មាច់ បានប្តឹងទៅលើជនសង្ស័យទាំង២ ជាបុគ្គលិកក្រុមហ៊ុនថា បានលួចបង្វិលសាច់ប្រាក់ ពីក្នុងគណនេយ្យក្រុមហ៊ុនចំនួន ៣០,០០០ដុល្លារ (បីម៉ឺនដុល្លាអាមេរិក) ចូលគណនេយ្យផ្ទាល់ខ្លួន។
បន្ទាប់ពីទទួលបានបណ្តឹង សមត្ថកិច្ចធ្វើការស្នើសុំលោកព្រះរាជអាជ្ញា នាំជនសង្ស័យ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ៕
មតិយោបល់