ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅស្ទឹងមានជ័យ៣ បណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនធំ

ភ្នំពេញ: មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រង់ចំនុចផ្ទះលេខ១២ ជាន់ទី៣ ក្រុមទី០៣ ផ្លូវលេខ១៦ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់នៅវេលាម៉ោងប្រហែល១និង៣០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ។
លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ត្រា សេបស៊ីនឿន អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិកើតហេតុខាងលើ។
លោកនាយប៉ុស្ដិ៍បានឲ្យដឹងទៀតថា មូលហេតុបណ្ដាលមកពី ទុស្សេខ្សែរភ្លើង ដោយបានឆេះសម្ភារ: ជ័រក្មេងលេងនិងគ្រឿងក្រអូប [ ទឹកអប់ ]មួយចំនួនតែប៉ុណ្ណោះ ។
ក្នុងករណីខាងលើនេះ ឡានទឹករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញមកចំនួន០៣គ្រឿង តែប្រើប្រាស់អស់មួយគ្រឿង និងរលត់ទៅវិញនៅវេលាម៉ោង២ និង១០នាទីទើបរលត់ទៅវិញ៕

 

មតិយោបល់