ព័ត៌មានជាតិ

រថយន្តទំនើបរ៉េងរ៉ូវើរ ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់២កង់ នៅស្តុបក្ដាន់ពីរ

ភ្នំពេញ: បុរសម្នាក់ រួមដំណើរ និងស្ត្រីម្នាក់ បើករថយន្តមួយគ្រឿងទំនងជាស្រវឹងស្រា បោះយ៉ាងលឿន ក៏ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់២កង់ ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យទី១៣ ខែតុលា ឆ្នាំ២០១៩
ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី កែងនិងផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ រួមដំណើរ និងស្ត្រីម្នាក់ បើករថយន្តមួយគ្រឿង ម៉ាករ៉េងរ៉ូវើរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB 1777 ធ្វើដំណើរពីកើតទៅលិចបោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់២កង់ ឯរថយន្តខ្ទេចមួយណាត់មុខស្ទើរទាំងស្រុង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញ ចុះវាស់វែងយករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់