ព័ត៌មានជាតិ

រថយន្ត Ford ពាក់ស្លាកលេខ ខេមរភូមិន្ទ ប៉ះគ្នាជាមួយកូរ៉ូទ្បា បណ្ដាលឲ្យរងការខូចខាត នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង ១០នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ ៦ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត Ford ពាក់ស្លាកលេខ ខេមរភូមិន្ទ និងរថយន្តកូរ៉ូទ្បា បានប៉ះគ្នា បណ្ដាលឲ្យរងការខូចខាតរថយន្តកូរ៉ូទ្បា។

ក្រោយកើតហេតុភាគីទាំងពីរ បានជជែករកខុសត្រូវជាមួយគ្នាយ៉ាងតឹងសរសៃក មកទល់ពេលនេះ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើហើយ រង់ចាំឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នាសិន មុនចាត់ការតាមនិតីវិធីច្បាប់៕

មតិយោបល់