ភ្នំពេញៈ យោងតាមផេក រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រកាសពីផែនការថ្មីដើម្បីកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈផ្អែមនៅតាមសាលានានា ក្នុងរាជធានីភ្នំពេញដោយមានការគាំទ្រជាថ្មីពីបណ្តាញទីក្រុងទូទាំងពិភពលោក។
ករណីនេះ មានទីក្រុងដែលជាបណ្ដាញពិភពលោកចំនួន៧០ចូលរួម ក្នុងគោលបំណងកាត់បន្ថយការទទួលទានជាតិផ្អែម ប្ដេជ្ញាសង្គ្រោះជីវិត ទប់ស្កាត់ជំងឺមិនឆ្លង ដូចជាជំងឺមហារីកឬជំងឺទឹកនោមផ្អែម និងរបួស ក្នុងភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុង ដោយមានប្រជាពលរដ្ឋច្រើនជាង ៣០០លាននាក់រស់នៅជុំវិញពិភពលោក៕
មតិយោបល់