ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូ ទៅបុកគូទរថយន្តដឹកអេស្គាវ៉ាទ័រ បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង ១២ និង ២៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចខាងកើតស្តុបបូកគោ តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្ត ១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ដឹកអេស្គាវ៉ាទ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7763 បានឈប់ត្រង់ចំណុចខាងលើ ក្នុងទិសដៅពីលិច ទៅកើត ដោយមិនមានដាក់សញ្ញាសម្គាល់ លុះដល់វេលាកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក SZ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2GZ-5486 ធ្វើដំណើរតាមបណោយផ្លូវម៉ៅសេទុង ទិសដៅស្របគ្នា មិនប្រយ័ត្នក៏ជ្រុលទៅបុកគូទរថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យដួលរងរបួសបាក់ជើងខាងឆ្វេងធ្ងន់ធ្ងរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់