ព័ត៌មានជាតិ

រកឃើញសរសៃគុយទាវ បាញ់កាញ់សរសៃធំ មានជាតិគីមីលក់លើទីផ្សារទៀតហើយ!

តាកែវៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ​ ១០រោច​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តតាកែវ ដែលដឹកនាំដោយលោក ឌឹម ថេង អគ្គនាយករងកាំកុងត្រូល និងលោក ប៉ោលាងគង់ ្របធានសាខាបានធ្វើការចុះត្រួតពិនិត្យការលក់ទំនិញ គ្រឿងឧបភោគបរិភោគនៅលើទីផ្សារក្រុងដូនកែវ និងនៅតាមដេប៉ូចែកចាយស្រាបៀរ ១កន្លែង ។
នៅក្នុងការចុះពិនិត្យនោះដែរ មន្ត្រីជំនាញបានរកឃើញ នៅប្រភេទសរសៃគុយទាវបាញ់កាញ់សរសៃធំ ដែលដាក់លក់នៅក្នុងផ្សារក្រុងដូនកែវ ប្រហែល៣០គីឡូក្រាម មានផ្ទុុកនៅសារធាតុគីមីបូរ៉ាក់ និងបានដកហូតយកមកកម្ទេចចោល។

ការចុះពិនិត្យរកឃើញសរសៃគុយទាវដែលមានផ្ទុកនៅសារធាតុគីមី ដែលកំពុងមានចរាចរលក់នៅលើទីផ្សារក្នុងនោះលោកប្រធានសាខាបានស្នើសុំគោលការពីឯកឧត្តម អ៊ូច ភា អភិបាលខេត្តនិង មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះបិទទីតាំងផលិត កែច្នៃសរសៃគុយទាវដែលមានផ្ទុកសារធាតុគីមីបូរ៉ាក់នោះ ភ្លាម ៗដែលមានទីតាំង នៅភូមិស្លា ឃុំលាយបូរស្រុកត្រាំកក់ ខេត្តតាកែវ ដែលម្ចាស់ទីតាំងផលិតមានឈ្មោះ កែវ ឈួន ក្នុងនោះមន្ត្រីជំនាញ ក៏បានធ្វើការដកហូត ជាបណ្តោះអាសន្នសម្ភារៈផលិត មួយចំនួន របស់ម្ចាស់ទីតាំង យកមករក្សាទុកនៅសាលាឃុំលាយបូរ ៕

មតិយោបល់