បាត់ដំបងៈ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៩និង០០នាទី លើផ្លូវ៥៧ ចន្លោះគីឡូម៉ែត្រ២៨-២៩ ក្រុម១៧ ភូមិបឹងចែង ឃុំស្នឹង មានករណីធ្លាក់ពីលើម៉ូតូស្លាប់ក្រោយពេលបញ្ជូនតាមរថយន្តសង្គ្រោះស្នឹងដល់មន្ទីរពេទ្យពពីរបាត់ដំបង។
ជនរងគ្រោះឈ្មោះ អន ខឿន ភេទប្រុសកើត៧/០១/១៩៥៦ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
មូលហេតុ៖ ដោយជនរងគ្រោះបានជិះម៉ូតូឌុបប្រពន្ធឈ្មោះ ស៊ូ ដាវីន កើតថ្ងៃទី១៤/៤/១៩៨២ គោលបំណងទៅមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង លុះមកដល់ចំណុចខាងលើជនរងគ្រោះបានប្រាប់ប្រពន្ធថា វិលមុខហើយប្រពន្ធក៏បានសុំឌុបម្តងពេលចេញ បានបន្តិចស្រាប់តែប្តីដូចជាញាក់លើម៉ូតូប្រពន្ធបានឈប់ស្រាប់តែប្តីធ្លាប់ពីលើម៉ូតូ ហើយបានបញ្ជូនមកមណ្ឌលសុខភាពស្នឹងពេទ្យមណ្ឌល ប្រាប់គាត់ស្លាប់ហើយប៉ុន្តែប្រពន្ធមិនអស់ចិត្តក៏បញ្ជូនទៅពេទ្យពីរទៀត។
បញ្ជាក់ពីប្រពន្ធគាត់មានជំងឺបេះដូង និងលើសឈាម។
ក្រោយពីកើតហេតុសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់