ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រាបុរសម្នាក់ជិះម៉ូតូ អកហ្សឺជាមួយរថយន្តដឹកទឹកកក ដួលបោកក្បាលរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង ២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ បុរសម្នាក់ទំនងជាស្រវឹងស្រា ជិះម៉ូតូ Honda Beat មួយគ្រឿង ក្នុងល្បឿនលឿនល្មម អកហ្សឺរថយន្តកូរ៉េដឹកទឹកកក បត់ចូលផ្លូវក្លោងទ្វារ បានចាប់ហ្វ្រាំងមុខទាំងបង្ខំ ដួលបោកនឹងថ្នល់ដោយខ្លួនឯង ស្ថិតតាមបណ្ដោយផ្លូវ២៧១ ភូមិក្បាលទនប់ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បញ្ជាក់៖ ករណីនេះ ត្រូវបានស្រីស្អាតរូបស្រស់ និងប្រជាពលរដ្ឋជួយលើកគ្រាមកអង្គុយចញ្ចើមផ្លូវ រួចរាយការណ៍ជូនសមត្ថកិច្ចល្បាតប៉ុស្តិ៍ ហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ធ្វើឲ្យនារីរូបស្រស់នោះ ប្រលាក់ឈាមពេញដៃជើង៕

មតិយោបល់