ព័ត៌មានជាតិ

ត្រៀមទៅអ្នកបើករថយន្តធុនធំចូលក្រុង ខុសម៉ោងកំណត់

ភ្នំពេញៈ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ០៧និង០០នាទីព្រឹក ដល់ម៉ោង ០៩និង០០នាទីយប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ចាន់ គន្ថេត អភិបាលរងខណ្ឌ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ កម្លាំងសរុបចំនួន ៦០នាក់ បែងចែក ១០គោលដៅ បានចុះអនុវត្តច្បាប់ចរាចរផ្លូវគោក ដោយធ្វើការចុះឃាត់រថយន្ត ធុនធំដែលបើកលើផ្លូវហាមឃាត់រួមមាន៖ មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស វិថីព្រះស៊ីសុវត្ថិ សហព័ន្ធរុស្សី ព្រះសីហនុ ព្រះអង្គឌួង និងចេញ ចូលខុសម៉ោងកំណត់ ។

ជាលទ្ធផល៖ ឃាត់រថយន្តធុនធំចំនួន ០៣គ្រឿង បានបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំតាមនីតិវិធីច្បាប់៕

មតិយោបល់