ព័ត៌មានជាតិ

ប្រទេសអាហ្សង់ទីន ប្រកាសថានឹងដកចេញកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ព្រឹត្តិការណ៍ និងការជួបជុំនៅ ខាងក្រៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រទេសអាហ្សង់ទីន បានប្រកាសថា ប្រទេសអាមេរិកខាង ត្បូងមួយនេះកំពុងដកចេញកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ព្រឹត្តិការណ៍ និងការជួបជុំនៅ ខាងក្រៅ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកស្រី Carla Vizzotti និយាយ ក្នុងសេចក្តីប្រកាសថា ការធ្លាក់ចុះនៃករណីឆ្លងនិងការស្លាប់ដោយសារវីរុស COVID-19 ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ថ្មីៗនេះបានដើរតួជាកត្តាកំណត់វិធានការនេះ។

ករណីឆ្លងវីរុសជាង ២.០០០ករណី ត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃ ដែលបានធ្លាក់ចុះ ជាង ពីពេលមុន នៃការ ឆ្លងរាតត្បាត ដែលអត្រាឆ្លងប្រចាំថ្ងៃមានរហូតដល់ ៣០.០០០ ករណី នៅទូទាំងប្រទេស។

 

 

មតិយោបល់