ឧត្ដរមានជ័យៈ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីទទួល ពាក្យបណ្ដឹងពីជនរងគ្រោះ ហើយបានការអនុញ្ញាតពី លោក ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១នាក់ មានឈ្មោះ មិន សុីថា (ហៅឆា) ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ ជាគ្រូដោះគ្រោះ ព្យាបាលជំងឺ រស់នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលបានធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ធវៈ និងប្រទូស្តកេរខ្មាស ទៅលើជនរងគ្រោះ ១.ឈ្មោះ ម .ល ភេទស្រី អាយុ ០៩ឆ្នាំ រស់នៅភូមិគោកសង្កើច ឃុំគោកមន ស្រុកបន្ទាយអំពិល ២.ឈ្មោះ រ .រ ម ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិគូរ ឃុំគោកមន ស្រុកបន្ទាយអំពិល ឧត្តរមានជ័យ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ មិន សុីថា (ហៅឆា) បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ធវៈ និងប្រទូស្តកេរខ្មាស ទៅលើជនរងគ្រោះទាំង ២នាក់ខាងលើពិតប្រាកដមែន ។
បច្ចុប្បន្នជនត្រូវចោទ ត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចឃុំខ្លួនបណ្ដោះអាសន្នហើយនៅរសៀលនេះ៕
មតិយោបល់