ព័ត៌មានជាតិ

Update៖ លាន់ដូចរន្ទះ ឃើញហើយសឹងមិនជឿ រថយន្តតាកូម៉ា ប្រល័យជីវិតមនុស្ស ៣នាក់ ឲ្យស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោគជាំ បានបើករថយន្ តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន មកបុកគូទម៉ូតូស៊ុយសុគីនិចពេញទំហឹង បណ្តាលឲ្យស្លាប់ចំនួន ៣នាក់ និងអូសម៉ូតូជាង១០០ម៉ែត ចំណែកឯតៃកុងវិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខធានាគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

អ្នកបើកបររថយន្ត ឈ្មោះ សយ ច័ន្ទរស្មី ភេទប្រុស អាយុ ៣២ឆ្នាំ កន្លែងស្នាក់នៅនៅផ្ទះ ៤៣ឈផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនចំនួន ៣នាក់ មិនស្គាល់
អត្តសញ្ញាណនោះទេ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយសុ
គីនិច ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ1CD-1056 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦ មិនដឹងថាទើបតែចេញមកពីណាទេ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកតាកូម៉ាពណ៌សមួយបាំងកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 2D-9447 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅស្របទិសដៅគ្នា បើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ សង្ស័យស្រវឹងស្រា ហើយងងុយដេកមួយភាំង ក៏រេចង្កូតជ្រុលទៅបុកគូទម៉ូតូស៊ុយសុគីនិចពេញទំហឹង បណ្តាលឲ្យអូសទាំង ជនរងគ្រោះ២នាក់ និងម៉ូតូពីចំណុចបុកចម្ងាយ១០០ម៉ែត្រ ហើយជនរងគ្រោះម្នាក់ ទៀតធ្លាក់ចម្ងាយប្រហែល ៥០ម៉ែត្រ បណ្តាលឲ្យបែកក្បាលស្លាប់ទាំង៣នាក់តែម្តង ចំណែកម៉ូតូវិញ កល់ជាប់នឹងម៉ូតូនៅលើជនរងគ្រោះ រងការខូចខាត ហើយរថយន្តខ្ទេចអស់មួយកំណាត់ខាងមុខ និងផ្ទុះព្រូងក្នុងរថយន្ត។

ភ្លាមៗនោះ ម្ចាស់រថយន្តបង្ក បានព្យាយាមចុះចេញពីរថយន្ត ហើយរត់គេចខ្លួន ប៉ុន្តែត្រូវបានកង់បី និងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនយកទៅអធិការដ្ឋាន
នគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសួរនាំ ចំណែកសពជនរងគ្រោះទាំង៣នាក់ វិញ សមត្ថកិច្ចមិនទាន់រកអត្តសញ្ញាណឃើញនោះឡើយ។

ក្រោយពេលកើតហេតុ រថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ច ធ្វើការវាសវែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ហើយសព បានយកទៅតម្កល់ នៅឯវត្តទឹកថ្លា រង់ចាំសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់