កំពង់ឆ្នាំងៈ នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១និង ៣០នាទី កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូម្នាក់ឯងធ្លាក់ផ្លូវបាក់កស្លាប់នៅនឹងកន្លែងកើតហេតុ ត្រង់ចំណុចលូទី២ ទំនប់តាកុយ ស្ថិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ គី វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិជំពារ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ក្រោយកើតហេតុនគរបាលជំនាញ បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់