ព័ត៌មានជាតិ

លោកព្រះ! ធ្លាប់ជាប់ពន្ធនាគារ ២ដងហើយមិនរាង ចេញមកលួចទៀត ត្រូវសមត្ថកិច្ចបញ្ជូនត្រឡប់ទៅវិញ

ភ្នំពេញៈ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច ត្រូវសមត្ថកិច្ចជំនាញបញ្ជូនទៅតុលាកា។

ជនសង្ស័យឈ្មោះ ម៉ែន បូណា ហៅខ្នា ភេទប្រុស អាយុ ៣៧ ឆ្នាំ។

ដំណើររឿង៖ មុនពេលឃាត់ខ្លួន ជនសង្ស័យនិងបក្ខពួក ៣នាក់ផ្សេងទៀត ឈ្មោះ ឧត្តម ឈ្មោះទី និងឈ្មោះ តេវ តែងតែធ្វើសកម្មភាពលួច និងសេពសារធាតុញៀនជាមួយគ្នាជាញឹកញាប់ ហើយពិភាក្សាគ្នាដើររកកន្លែងលួចសម្ភារៈផ្សេងៗរបស់ប្រជាពលរដ្ឋ។ បន្ទាប់មកក្រុមជនសង្ស័យបបួលគ្នាទៅលួចនៅឃ្លាំងមួយកន្លែង ដែលគេទុកចោល ដោយឈ្មោះ ឧត្តម ទៅលួចមុន បានបំពង់ពន្លត់អគ្គិភ័យ ខ្សែភ្លើង ឌីហ្សង់ទ័រ ចំណែកជនសង្ស័យ និងឈ្មោះ តែវ លួចបានដែកចំនួន ១៣ដើម​ ត្រង់ចំណុចស្ពានអាកាសក្បាលថ្នល់។ ក្រោយមកជនសង្ស័យ ចូលទៅលួចសម្ភារៈក្នុងឃ្លាំងក្រុមហ៊ុនមួយកន្លែង ក្បែរបុរីចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ម្នាក់ឯង​ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

បញ្ជាក់៖ ជនសង្ស័យធ្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្តងរួចមកហើយ ពាក់ព័ន្ធករណីលួចទុយោបូមទឹកប្រវែង ៦០ម៉ែត្រ កាលពីអំឡុងឆ្នាំ២០១៧ និងធ្លាប់ជាប់ពន្ធនាគារព្រៃ ស រយៈពេល ១ឆ្នាំ ២ខែផងដែរ៕

មតិយោបល់