ព័ត៌មានជាតិ

សូមឪពុកម្ដាយកុំប្រហែស! ក្មេងស្រីម្នាក់លង់ទឹកស្លាប់ ខណៈពេលទៅបេះផ្កាកំប្លោកក្នុងស្រះក្រោយផ្ទះ

បន្ទាយមានជ័យ: មានករណីក្មេងលង់ទឹកស្លាប់ កាលពីវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបូរី។

ជនរងគ្រោះឈ្មោះ សាន់ ជីវ៉ាន ភេទស្រី អាយុ ១០ឆ្នាំ ឪពុកឈ្មោះ ផាន់ វី អាយុ ៣២ឆ្នាំ និងម្ដាយឈ្មោះ ពូន តុប អាយុ ៣០ឆ្នាំ។

មូលហេតុ៖ ទៅបេះផ្កាកំប្លោកទឹកស្រះក្រោយផ្ទះ។

ក្រោយពេលកើតហេតុសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់