ព្រះវិហារៈ នៅវេលាម៉ោងប្រហែល ១១ និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ នៅចំណុចផ្លវភ្លោះកែងសាលាបឋមសិក្សាត្បែងមានជ័យកណ្តាល ក្រុង-ខេត្តព្រះវិហារ។
ម្ចាស់រថយន្តហាយទ្បែនឌ័រ ត្រូវបានគេសង្ស័យថា មានតួនាទីជានាយករដ្ឋបាលសាលា ខេត្តព្រះវិហារ ចំណែកបុរសរងរបួស គឺមានទីលំនៅក្បែរកន្លែងកើតហេតុ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត ដោយឡែករថយន្ត និងវត្ថុតាង ត្រូវបានជំនាយនាំទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់