ព័ត៌មានជាតិ

Udate៖ ឃ្លាំងដាក់សម្ភារៈ របស់ជនជាត់វៀតណាម ចំនួន ២ខ្នង ស្ថិតក្នុងបុរីស៊ីធីហោ ត្រូវអគ្គិភ័យលេបត្របាក់

ភ្នំពេញ: នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ មានករណីអគ្គីភ័យឆេះឃ្លាំងមួយកន្លែង ត្រង់ចំណុចក្នុងបុរីស៊ីធីហោ ឃ្លាំងគ្មានលេខ ផ្លូវលេខ ៦១២ ក្រុម១ ស្ថិតភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ម្ចាស់ឃ្លាំងឈ្មោះ គង់ រដ្ឌ ភេទប្រុសអាយុ ៤៣ ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

សម្ភារ:ខូចខាត៖
-ឆេះឃ្លាំងសង់អំពីដែក ប្រក់ដំបូលនិងជញ្ជាំង សង្ក័សីទាំងអស់ ដែលមានទំហំ៤០មែត្រ×៣០ម៉ែត្រអស់ចំនួន ២
-ទំនិញស្តុក។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ក្នុងករណីនេះដែរប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៤គ្រឿងរួមមាន៖
– រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃចំនួន ០៣ គ្រឿង។
– រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ០៩គ្រឿង។
– រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌ ០១គ្រឿង។
– រថយន្តពន្លត់អគ្គិភ័យរបស់បុរី ប៉េងហួត ០១គ្រឿង។
– ប្រើប្រាស់ទឹកចំនួន ២៤រថយន្ត ស្មើរនឹង ៩៤ម៉ែត្រគីប។
– ការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ រលត់ទាំងស្រុងនៅវេលាម៉ោង ១៥ និង ១៥នាទីថ្ងៃដែល៕

មតិយោបល់