ធ្លាយរឿងទាហ៊ានសឹករងស្រុកម៉ឡៃប្រគល់ឈើអោយមេព្រៃមិនគ្រប់ចំនួនដែលក្រុមខ្លួនចាប់បាននៅព្រំដែន ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបឈើគ្រញូងរបស់យោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី០៨ តុលា ២០១៤ ត្រូវបានរងការចោតប្រកាន់ថា បានលួចលាក់ឈើមួយចំនួនដែលមានតំលៃប្រមាណជា ២០ម៉ឺនដុល្លា មុនពេលប្រគល់ឈើមួយចំនួនអោយរដ្ឋបាលព្រៃឈើ ។
លោក អ៊ុក ដារ៉ាន់ មេបញ្ជាការវរៈសេនាធំ និងយោធាសឹករងនៃតំបន់ប្រតិបត្តិសឹងរងស្រុកម៉ាឡៃដែលបានដឹលនាំកំលាំងចុះបង្ក្រាបបទល្មើសឈើគ្រញូង ហើយបានអះអាងថា លោកបានបង្ក្រាបបានឈើគ្រញូង នៅនិងមាត់អូរព្រំដែនថៃ-កម្ពុជា ឈមនិងនិងភូមិកណ្តាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលក្នុងពេលបង្ក្រាបទាំងយប់នោះ រហូតដល់ភ្លឺ ទើបលោកអោយរដ្ឋបាលព្រៃឈើចូលពិនិត្យ ឃើញមានឈើគ្រញូងចំនួន៥៤ដើម តូចធំស្មើរនិង១៦០០ គីឡូក្រាម ។
លោក អែម សុខា ជាអភិបាលស្រុកម៉ាឡៃបាននិយាយថា ការចុះបង្ក្រាបរបស់យោធាសឹករងមិនបានផ្តល់ដំណឹងមកដល់រូបលោកនោះទើបរាយការ ដែលក្នុងនោះលោកពុំដឹងថា គេចូលទៅបង្ក្រាបដល់ទឹដីថៃឬក៏យកឈើមួយចំនួនទុកនោះទេ ។ ចំនែកសមត្ថកិច្ចដទៃទៀតបានបញ្ចាក់អោយដឹងថា យោធាតំបន់ប្រត្តបត្តិការសឹងរងបានចូលទៅបង្ក្រាបឈើគ្រញូងឆ្លងអូរចូលទៅក្នុងដីថៃ និងមានការភ្ជុងគំរាមចាញ់ទៅលើកម្មករ ហើយក៏បាននាំឈើចូលដីខ្មែរវិញ ។ ដែលការបង្ក្រាបនេះពុំបានសហការជាមួយ សមត្ថកិច្ចឬ អាជ្ញាធរណាឡើយ ។ ហើយមិនថែមតែប៉ុណ្ណោះ ប្រភពជាច្រើនបាននិយាយទៀតថា ក្រោយការយកឈើដល់ក្នុងបន្ទាយលោក អ៊ុក ដារ៉ាន់ បានយកឈើមួយធំដែលល្អ និងមានតំលៃរាប់សិបម៉ឺនដុល្លា លាក់ទុកដោយប្រគល់តែឈើមួយចំនួនដែលខូច និងមានតំលៃ អោយទៅរដ្ឋបាលព្រៃឈើ ។
បកស្រាយការចោតប្រកាន់ខាងលើនេះ កាលពីថ្ងៃទី ១០ តុលា លោក អ៊ុក ដារ៉ាន់ បានបដិសេធទៅលើការចោតប្រកាន់ នេះថា បានលួចរក្សាទុកឈើ តែលោកទទួលស្គាល់ថា ពិតជាមានការបង្ក្រាបឈើគ្រញូងចូលក្នុងទឹកដីថៃពិតមែន តែគ្រាន់តែបង្ក្រាបនៅនិងមាត់អូរខាងទឹកដីថៃតែប៉ុណ្ណោះ ។ ការបាត់ឈើវាអាចកប់នៅក្នុងទឹកអូរដែលសមត្ថកិច្ចយកមិនអស់ ឬជាការចោតប្រកាន់ម្ចាស់ឈើដែលមិនបង្ហាញមុខតែប៉ុណ្ណោះ ៕
មតិយោបល់