ព័ត៌មានជាតិ

យុវជន៣នាក់ប្រើប្រាស់សារធាតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩ និង ៣០នាទី ត្រង់ចំណុចផ្លូវបេតុង ស្ថិតភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន។

ជនសង្ស័យចំនួន០៣នាក់រួមមាន៖
១/ឈ្មោះ ឃិន ច័ន្ទដេវីត ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
២/ឈ្មោះ ខឿន ពេជ្រភារុណ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣/ឈ្មោះ ទូច ចាន់ណា ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន៖
-ម៉ូតូ០១គ្រឿង
-ទូរស័ព្ទដៃ១គ្រឿង
-ដែកកែឆ្នៃចុងស្រួច១។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានប្រើប្រាស់សារធាតុញៀនប្រាកដមែន បន្ទាប់មកសមត្ថកិច្ចធ្វើការកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់