ព័ត៌មានជាតិ

សូមប្រយ័ត្នបងប្អូន! ឈ្មួញទិញ លក់ជ័រកៅស៊ូ មួយក្រុម លួចកៅស៊ូចំនួន ១៥៨១ គីឡូក្រាម នៅខេត្តកំពង់ធំ

កំពង់ធំ: កាលពីវេលាម៉ោង ៦ និង ៤០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ មានករណីលួចជ័រកៅស៊ូ ត្រង់ចំណុចក្បាលឡាន ស្ថិតភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនសង្ស័យចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ សំ ភាក់ ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរ ទិញ លក់ជ័រកៅស៊ូ រស់នៅភូមិ/ឃុំខាងលើ។
២/ឈ្មោះ ផាន់ នុន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ តៃកុងឡាន រស់នៅភូមិ/ឃុំខាងលើ។
៣/ឈ្មោះ ចិត្ត វ៉ាន់ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិអូរពី ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

វត្ថុតាសដកហូតបាន៖
-ម៉ូតូ១គ្រឿងម៉ាក C125 ពាក់ស្លាកលេខ កំពង់ធំ 1F-0751
-រថយន្ត១គ្រឿងម៉ាក បុករស័រ
-ជ័រកៅស៊ូចំនួន ១៥៨១ គីឡូក្រាម

បច្ចុប្បន្ន កម្លាំសមត្ថកិច្ចកំពុងកសាងសំនុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់