ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងដកហូតកាំភ្លើងអាកា ៥ដើម

ស្ទឹងត្រែង: ជនសង្ស័យចំនួន០៤នាក់ត្រូវបានកម្លាំងអង្គការបរិស្ថាន សហការជាមួយនឹងនគរបាលប៉ុស្តិ៍រដ្ឋបាល អូរស្វាយ ឃាត់ខ្លួនព្រមទាំងដកហូតកាំភ្លើងច្នៃ០២ដើម និងអាកា ០៣ដើម កាលពីរសៀលថ្ងៃ២៤ ខែកក្កដា ២០១៦ ក្នុងព្រៃសហគមន៍ ត្រង់ចំណុចភ្នំ តាកោ
ស្ថិតក្នុងភូមិវ៉ឺនសៀន ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្ត ស្ទឹងត្រែង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានចំនួន០៤នាក់ ទី១ ឈ្មោះ ឡេងណាត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង, ទី២ ឈ្មោះឡុង ប៊ុនប៉ែង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ទី៣ ឈ្មោះនៃ ផែង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រង ខេត្តស្ទឹងត្រែង និងទី៤ ឈ្មោះ លី សុខុម ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិថ្មីសង្កាត់សាមគ្គី ក្រុងស្ទឹងត្រង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបន្តថា ក្រោយឃាត់ជនសង្ស័យខាងលើសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានកាំភ្លើង ៥ដើម ក្នុងនោះមានកាំភ្លើងអាកាពិតចំនួន៣ដើម និងកាំភ្លើងវែងកែច្នៃ២ដើម ព្រមទាំង ប្រដាប់ឆក់ត្រី២ អាគុយ១ នឹងគោយន្ត១គ្រឿងផងដែរ។

បច្ចប្បន្ន ជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងដែលដកហូតបានខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់បន្ត ទៅឲ្យមន្ទីរបរិស្ថានខេត្ត
ដើម្បីធ្វើចំណាត់ការបន្ត៕

មតិយោបល់