ព័ត៌មានជាតិ

អាសូរណាស់! កុមារាអាយុ៧ឆ្នាំម្នាក់ ចុះលេងទឹកម្នាក់ឯង បណ្ដាលឲ្យលង់ស្លាប់

សៀមរាបៈ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ២០ និង ១៥នាទីយប់​ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ ត្រង់ចំណុចកស្សិណទឹកប្រាសាទគោកចក ក្រុមទី១០ ស្ថិតភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ឈុន លីសំណាង ភេទប្រុស អាយុ ៧ ឆ្នាំ មានទីលំនៅភូមិ/ឃុំខាងលើ។

មូលហេតុ៖ ចុះលេងទឹកម្នាក់ឯងចំកន្លែងជ្រៅគ្មានអ្នកដឹង ទើបបណ្ដាលឲ្យលង់ស្លាប់។

ក្រោយកើតហេតុ មន្ត្រីជំនាញនិងគ្រូពេទ្យ ធ្វើកោសល្យវិច័យពុំឃើញមានអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺជនរងគ្រោះពិតជាលង់ទឹកប្រាកដមែន ហើយបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់