(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌាបានកត់ត្រាចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប ៤១២,៦១៨នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៩៨២នាក់បាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។
ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២១,០៧០,៨៥២ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២៣០,១៥១នាក់ និងជាសះស្បើយឡើងវិញ ១៧.២៧លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៥៧លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល៕
Reuters៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១
មតិយោបល់