ព័ត៌មានជាតិ

បុគ្គលិកដឹកប្រេងក្រុមហ៊ុនតេលាម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបារាយណ៍

កំពង់ធំ: ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩និង០០នាទី លើផ្លូវជាតិលេខ៧១ ចន្លោះគីឡូម៉ែត្រ៥៧-៥៨ ចំណុចភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចររថយន្ត កិនអ្នកបើកបរម៉ូតូទិសដៅស្របគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ចំណែកម៉ូតូខូចខាត០១គ្រឿង ៖
ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1J-0576 បើកបរដោយឈ្មោះ ភិន ភក្ដី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរបើកបររថយន្តដឹកប្រេងក្រុមហ៊ុនតេលា ស្លាប់នៅកន្លែងកើតហេតុ(មិនពាក់មួកសុវត្ថិភាព)។
រថយន្ត និងអ្នកបើកបរ សមត្ថកិច្ច ជំនាញ កំពុង ស្រាវជ្រាវ (បើករថយន្តគេចចេញពីកន្លែងកើតហេតុ)។
វត្ថុតាងម៉ូតូយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។
មូលហេតុបង្កឡើងដោយអ្នកបើកបរម៉ូតូបើកបុកឆ្កែរត់ឆ្លងកាត់ផ្លូវបណ្ដាលឲ្យដួលម៉ូតូហើយត្រូវបានរថយន្តបើកបរស្របទឹសពីក្រោយកិនបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕

 

មតិយោបល់