ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពលរដ្ឋជាង ៥០០.០០០នាក់ កំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នៅរដ្ឋភាគឦសាឥណ្ឌា

ឥណ្ឌាៈ ក្រុមមន្ត្រីនៅថ្ងៃអាទិត្យនេះ បាននិយាយថា គ្រោះទឹកជំនន់ក្នុងរដ្ឋ Assam ភាគខាងជើងឥណ្ឌា បានបង្កជាផលប៉ះពាល់ដល់ពលរដ្ឋជាង ៥០០.០០០ នាក់ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។

គ្រោះទឹកជំនន់នេះ បានរងផលប៉ះពាល់ដល់ស្រុកចំនួន ១៤ នៃរដ្ឋ ដោយជនលិចភូមិ តំបន់ ដីកសិកម្ម សាលារៀន មណ្ឌលសុខភាព និងកន្លែងប្រវត្តិសាស្រ្តសំខាន់ជាច្រើន ក្នុងប្រទេស។

មន្ត្រីម្នាក់បាននិយាយថា ” បច្ចុប្បន្នទឹកជំនន់ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋជាង ៥០០.០០០ នាក់ ដែលរស់នៅទូទាំងស្រុកចំនួន ១៤ “។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Assam បានរាយការណ៍ថា មនុស្សពីរនាក់បានស្លាប់ នៅក្នុងរដ្ឋកាលពីថ្ងៃសៅរ៍ ដោយសារតែមានភ្លៀងធ្លាក់ បង្កឲ្យមានទឹកជំនន់ជនលិច។

មកទល់ពេលនេះ អាជ្ញាធរបានដាក់ពង្រាយកងកម្លាំងឆ្លើយតបនឹងគ្រោះមហន្តរាយ ដើម្បីអនុវត្តប្រតិបត្ដិការ ជួយសង្គ្រោះ ក្នុងតំបន់ដែលរងផលប៉ះពាល់។ តាមរបាយការណ៍បានបន្ថែមថា ការផ្តល់ជំនួយសង្គ្រោះជាង ៧០ ជំរុំត្រូវបានធ្វើឡើងនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ ហើយមនុស្សរាប់ពាន់នាក់ បានទទួលយកទីជំរក ក្នុងជំរុំបណ្តោះអាសន្នទាំងនោះ៕

មតិយោបល់