ព័ត៌មានជាតិ

Update៖ ករណីដាច់ចរន្តអគ្គិសនីនៅ ឃុំថ្មដាមូលហេតុដោយសារខាងសាលាស្រុកនិងសាធារណការ កាប់ដើមឈើបាក់សង្កត់លើខ្សែបណ្ដាញ MV

ពោធិ៍សាត់ៈ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ករណី ដាច់ចរន្តអគ្គិសនីនៅ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មូលហេតុដោយសារខាងសាលាស្រុកថ្មដា និងសាធារណការ កាប់ដើមឈើបាក់សង្កត់លើខ្សែបណ្ដាញ MV ធ្វើអោយបាក់បង្គោលចំនួន ០១ដើម នៅចំនុចជិតថ្មដាតូច ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បញ្ហានេះក្រុមការងារបច្ចេកទេសបានធ្វើការជួសជុលរួចរាល់ និងភ្ជាប់ចរន្តជូនអតិថិជនមានចរន្តប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង ៦និង៤៥នាទី។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន។
សូមអរគុណ

 

មតិយោបល់