កណ្តាលៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឆក់ខ្សែក កើតហេតុកាលពី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ២១ស្ថិតក្នុងភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះ ០១នាក់៖
-ឈ្មោះសួន លីហួ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ និស្សិត ។
ចំណែកជនសង្ស័យ០២នាក់(ឃាត់ខ្លួន)៖
១.ឈ្មោះហ៊ត សេងហ៊ាង ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ សិស្ស (ឃាត់ខ្លួន)។
២.ឈ្មោះ ហាង សេងហុងភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ លាងម៉ូតូ (ឃាត់ខ្លួន)។
សម្ភារ បាត់បង់ ៖
ខ្សែ ក ផ្លាកទីន១ខ្សែទម្ងន់១តម្លឹង១ជី តាមការបំភ្លឺរបស់ជនរងគ្រោះ។
វត្ថុតាងចាប់យក៖
ម៉ូតូ០១គ្រឿងម៉ាកC.១២៥ ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 1AY-7629 របស់ជនសង្ស័យ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ចេញពីវត្តកោះទៀវ តែម្នាក់ឯង ដើម្បីទៅហូបស៊ុប នៅជ្រៃធំ ដោយមានពាក់ខ្សែក ផ្លាកទីននៅជាប់និងក ពេលជិះម៉ូតូដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជនសង្ស័យជិះមកតាម
ក្រោយ ពេលជិះមកដល់ ទន្ទឹមជនសង្ស័យម្នាក់អង្គុយក្រោយ បានលូកដៃឆក់ទាញខ្សែ ករបស់ខ្លួន(ជនរងគ្រោះ)ហើយជនសង្ស័យ បានបើកម៉ូតូតាមផ្លូវជាតិលេខ២១
ទៅទិសខាងត្បូងសំដៅទៅជ្រៃធំ នៅពេលនោះជនរងគ្រោះ បានបើកម៉ូតូរបស់ខ្លួន ដេញតាមដល់ចំណុចភូមិព្រែកស៊ឹងក្នុងឃុំសំពៅពូន បានស្ទាក់ម៉ូតូ និងជនសង្ស័យទាំង០២នាក់ ហើយបានតេទូរសព្ទ័ប្ដឹងទៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលសំពៅពូន ដើម្បីជួយធ្វើការឃាត់ខ្លួន។ នៅចំពោះមុខសមត្ថ
កិច្ចជនសង្ស័យទាំង០២នាក់បានឆ្លើយបដិសេធ ថាខ្លួនមិនបានឆក់ខ្សែកទេ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការ តាមនីតិវិធី៕
មតិយោបល់