UN ៖ ស្នើសុំឱ្យមីយ៉ាន់ម៉ាដោះលែងលោកស្រី Aung San Suu Kyi និងប្រធានាធិបតី Win Myint
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានទទូចឱ្យយោធាមីយ៉ាន់ម៉ាដោះលែងលោកស្រី Aung San Suu Kyi និងប្រធានាធិបតី Win Myint បន្ទាប់ពីបានដោះលែងអ្នកជាប់ឃុំរាប់ពាន់នាក់ផ្សេងទៀត។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកក្កដានេះ។ប្រទេសមីយ៉ាន់ម៉ាស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីកងទ័ពបានឡើងកាន់អំណាច នៅថ្ងៃទី ១ ខែកុម្ភៈមក។ អ្នកនាំពាក្យរបស់លោក Guterres គឺលោក Eri Kaneko បានមានប្រសាសន៍ថា“ យើងសូមអំពាវនាវម្តងទៀតឱ្យមានការដោះលែងជាបន្ទាន់នូវអ្នកទាំងអស់ដែលត្រូវបានឃុំឃាំងរួមមានប្រធានាធិបតី Win Myint និងលោកស្រី Aung San Suu Kyi” ។
មតិយោបល់