ព័ត៌មានជាតិ

សូមនិយាយថាទេ ចំពោះគឿងញៀន! ជនសង្ស័យជាច្រើននាក់ ពាក់ព័ន្ធករណីសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២១ និង ៣៥ នាទី មន្ត្រីជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីជួញដូរនិង ប្រើប្រាស់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ស្ថិតភូមិជ្រៃកោង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ៥នាក់រួមមាន៖
១/ឈ្មោះ ឆាយ គីមហុង ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរតែកុងឡាន រស់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២/ឈ្មោះ ផុន គិត ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣/ឈ្មោះ ណេង ភារិទ្ធ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៤/ឈ្មោះ ពិន ណារ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៥/ឈ្មោះ ផល សុវណ្ណ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន៖ ក្រាមសថ្លាចំនួន ២៧កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំនិងឃុំខ្លួនជាបណ្ដោះអាសន្ន រង់ចាំបញ្ជូនទៅតុលាការចាប់ការតាមនីតិវិធីច្បាប់៕

មតិយោបល់