ព័ត៌មានជាតិ

សមត្ថកិច្ចដកហូត ទឹកម្ទេសដបនិងប្រហិត នៅផ្សារសាមគ្គី!

ស្ទឹងត្រែងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងគណៈកម្មការផ្សារបានចុះត្រួតពិនិត្យទំនិញនៅក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ហើយណែនាំអប់រំអំពីគុណភាព សុវត្ថិភាពដល់អាជីវករ ព្រមទាំងបានបិទផ្ទាំងរូបភាពផ្សព្វផ្សាយផងដែរ។ ទំនិញយើងដកហូតរួមមាន ទឹកម្ទេសដប និងប្រហិតសរុប ១០គ.ក.៕

មតិយោបល់